
ក្រុមហ៊ុន Apple បានប្រកាសឲ្យធ្វើការ Update ប្រព័ន្ធដំណើរការជំនាន់ថ្មីរបស់ខ្លួន គឺ iOS 6.1.3 ប៉ុន្តែម្ចាស់ iPhone មានការបារម្ភខ្លាចការ Update ធ្វើឲ្យ iPhone របស់ពួកគេស៊ីថ្មជាងមុន។
លោក Joe បានសរសរនៅក្នុង Apple Support ថា “បន្ទាប់ពីការ Update ឡើង 6.1.3 កន្លងទៅ ខ្ញុំបានយកចិត្តទុកដាក់ខ្លាំងទៅលើថាមពលថ្ម ហើយអ្វីដែលខ្ញុំចង់និយាយគឺអ្វីៗត្រូវបានដោះស្រាយ”។
ការស៊ីថ្មពីមុនគឺ 1 ភាគរយរៀងរាល់ 7 នាទី គឺសម្រាប់ទូរស័ព្ទដែលមិនបានប្រើ ប៉ុន្តែបន្ទាប់ពីការ Update ទូរស័ព្ទដែរមិនបានប្រើរយៈពេលពេញមួយថ្ងៃ គឺនៅតែ 99 ភាគរយដដែល។
គួរបញ្ជាក់ផងដែរថា នេះគឺជាដំណឹងល្អសម្រាប់ម្ចាស់ iPhone 5 និង iPhone 4S រួមទាំង iPad 4 និង iPad Mini ដែលមានបញ្ហាទៅលើការស៊ីថ្ម គឺត្រូវបានដោះស្រាយ៕
មតិយោបល់