ស្ទឹងត្រែងៈ សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩
វេលាម៉ោង១៥និង៣០នាទីនៅចំនុចកំពង់ទឹកនៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបិវ៉ាត់ ខេត្តស្ទឹងត្រែង
មានករណីបាត់មនុស្សម្នាក់ដែលមានឈ្មោះ លុន ប៊ូន ភេទប្រុស អាយុ៤៨ឆ្នាំជនជាតិខ្មែរមានទីលំនៅកន្លែងកើតហេតុខាងលើ
ដឹងហេតុនៅថ្ងៃទី៩ ខែមីនាឆ្នាំ ២០១៩ វេលាម៉ោង១៥ និង៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិលសហការជាមួយនឹង អាជ្ញាធរឃុំ ចុះមុជរកតែពុំឃើញ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៩វេលាម៉ោង៧ និង៣៥ នាទី បាននាំគ្នារាវរកម្តងទៀតទើបបានរកឃើញសាកសពជាប់នឹងគុម្ភរៃ ដែលមានចំងាយប្រហែលជា ២០ម៉ែត្រពីកន្លែងងូតទឹក ដោយសពពុំបានអណ្តែតឡើយ ៕
ព័ត៌មានជាតិ
មតិយោបល់