ព័ត៌មានជាតិ

មេបញ្ជាការ មេបញ្ជារងប៉េអឹមខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ិន បារាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យ: នៅរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ2016 លោកវរសេនីយ៍ឯក បោន ប៊ិន និងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក អ៊ិន បារាំង នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៦ ខែសីហា កន្លងមកនេះ នៅចំណុចស្ពានទី5 ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកវរសេនីយ៍ឯក បានឧបត្ថម្ភថវិកាក្នុងម្នាក់ចំនួន100ដុល្លារជូនដល់ជនរងគ្រោះផងដែរ៕

photo_2016-08-10_11-56-42

photo_2016-08-10_11-56-44

photo_2016-08-10_11-56-45

photo_2016-08-10_11-56-47

មតិយោបល់