ព័ត៌មានជាតិ

កំពុងលង់លក់ស្រួល ស្រាប់តែឮគ្រាំង ដាច់យល់សប្ដិអស់

តាកែវ: នៅវេលាម៉ោង ០១ និង ១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ ស្ថិតលើផ្លូវជាតិលេខ០២ ចន្លោះ គីឡូម៉ែត្រ៥៥-៥៦ ក្នុងភូមិទួលចារ្យ ឃុំរំចង ស្រុកសំរោង ខេត្តតាកែវ។

ជនរងគ្រោះទី១- ឈ្មោះ ជា វៃស្រៀង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មានទីលំនៅ លូ០៥ ក្រុងភ្នំពេញ បើកបរម៉ូតូម៉ាក Honda C125 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HL-2003 ស៊េរី ២០១៩ និងទី២- ឈ្មោះ ស៊ីន សុផាន់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិចក សង្កាត់រកាក្នុង ស្រុកដូនកែវ ខេត្តតាកែវ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1K-9564 ស៊េរី ២០១៦ ធ្វើដំណើរពីជើងទៅត្បូង ស្លាប់នៅកន្លែងកើតហេតុទាំង ០២នាក់។

មូលហេតុ៖ ដោយសារម៉ូតូពាក់ស្លាកលេខ ភ្នំពេញ1K-9564 ស៊េរី ២០១៦ បើកបរក្នុងល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់