ស្ទឹងត្រែងៈ មានករណីមនុស្សពុលអាហារ បន្ទាប់ពីពួកគាត់បានផឹកស្រាស ក្លែមជាមួយនឹងសម្លរដើមត្រាវ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះដែលពុលអាហារខាងលើមាន៣នាក់ប៉ុន្តែមាន២នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទី១ឈ្មោះ វុធ នីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ , ទី២ឈ្មោះ លី សុខនី ភេទប្រុស អាយុ២៣ឆ្នាំ ចំណែកម្នាក់ទៀតពុលក្នុងកម្រិតស្រាល។
តាមការអះអាងរបស់ក្រុមគ្រួសារ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានធ្វើអាហារពេលល្ងាច (ធ្វើសម្លរដើមត្រាវ) លុះពេលធ្វើឆ្អិនហើយ គាប់ជូនកូនចៅគាត់កំពុងផឹកស្រាស ក៏ដួសឲ្យក្លែម ដោយជនរងគ្រោះ២នាក់ខាងលើ ហូបមុនគេក៏កើតមានអាការៈពុលភ្លាមតែម្តង ដោយឡែកឈ្មោះ វុធ វាសនា ដែលពុលស្រាលនោះបានបញ្ជាក់ថា ពេលដែលដល់វេនខ្លួនឯងផឹកនិងត្រូវក្លែមខ្លួនបានក្លែមដោយដាក់សម្លរក្នុងមាត់ តែក៏ខ្ជាក់ចេញវិញភ្លាមៗ ព្រោះឃើញ២នាក់មុនពុល ដោយម្នាក់ៗក្អួតចង្អោរ ចំណែកខ្លួនគ្រាន់តែរឹងអណ្តាតតែប៉ុណ្ណោះ៕
មតិយោបល់