ព័ត៌មានជាតិ

អគ្គិភ័យឆេះតូបលក់ឥវ៉ាប្រជាពលរដ្ឋ នៅស្រុកព្រៃនប់

ព្រះសីហនុ: វេលាម៉ោង ០៩ និង ៤០នាទីយប់ថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះតូបលក់ឥវ៉ាន់ចំនួន ៤តូប ស្ថិតនៅភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ម្ចាស់តូបមានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ លឹម ខា ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ឥវ៉ាន់ចាប់ហួយ តូប និងប្រាក់រៀលប្រហែល សាមសិបម៉ឺនរៀល សរុបជាប្រាក់ដុល្លាប្រហែល ១២០០ដុល្លារ
២- ឈ្មោះ ស៊ឺង ចាន់ហ៊ឺង ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ឥវ៉ាន់ចាប់ហួយ តូប និងប្រាក់រៀលប្រហែល សែសិបម៉ឺនរៀល សរុបជាប្រាក់ដុល្លាប្រហែល ៣០០០ដុល្លារ
៣- ឈ្មោះ លឹម សុខា ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ឥវ៉ាន់ ធ្វើសក់តុបតែងមុខ គ្រឿងសំអាង និង តូប សរុបជាប្រាក់ប្រហែល ១០០០ដុល្លារ
៤- ឈ្មោះ ថាច់ ម៉ាយ ភេទស្រី អាយុ ៥៥ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់តែតូប គិតជាប្រាក់ប្រហែល ៣០០ដុល្លារ។

ករណីឆេះនេះ សមត្ថកិច្ចសង្ស័យថា បណ្ដាលមកពីការផ្ទុះកំប៉ុងហ្គាស ដែលដាក់នៅជិតទូក្លាសសេ ទើបបង្កឲ្យមានភ្លើងឆេះ៕

មតិយោបល់