Post News Media ព័ត៌មានជាតិ រថយន្ត បុកម៉ូ...

រថយន្ត បុកម៉ូតូ បណ្ដាលឲ្យក្មេងស្រីអាយុ ៨ឆ្នាំស្លាប់ និងម្ដាយរងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហ៊ីយ៉ាន់ដាយ បុកម្ដាយ និងកូន កំពុងជិះម៉ូតូម៉ាកវ៉េ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យក្មេងស្រី អាយុ ៨ឆ្នាំស្លាប់ ចំណែកម្តាយរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យវៀតណាម។

កើតហេតុនៅវេលាម៉ោង ៨ និង៥៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

មូលហេតុ៖ ម៉ូតូជិះល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង រថយន្ត និងម៉ូតូ មករក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

Loading...