ព័ត៌មានជាតិ

ឌ្រីមសង់ បុករថយន្តមិនស្គាល់ម៉ាក ស្លាប់ និងរបួស ៣នាក់ នៅស្រុកពញាឭ

កណ្តាល: នៅវេលាម៉ោងប្រហែល ០៤ជាងទៀបភ្លឺឆ្លងចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ រវាងម៉ូតូទៅបុករថយន្តចំពីក្រោយ លើដងផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រ ១៨-១៩ ស្ថិតត្រង់ចំណុចភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿងម៉ាក HONDA DREAM ធុនC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AB-4299 ធ្វើដំណើរពីជើងទៅត្បូង បើកដោយឈ្មោះ ជា សុខ ភេទប្រុស អាយុ ៦៤ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល មានអ្នករួមដំណើរចំនួន០២នាក់៖ ទី១-ឈ្មោះហ៊ុន ហ៊ឹម ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល និងទី២- ឈ្មោះ ហៃ គន្ធី ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅជាមួយគ្នា។

លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើររងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្រ្គោះដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យភ្នំពេញ ចំណែកឯ សបត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់