ព័ត៌មានជាតិ

បញ្ហារឿងដដែលៗ សង់រោងបិទផ្លូវទៀតហើយ លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន អត់ខ្វល់សោះ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា មានករណីសង់រោងបិទផ្លូវទៀតហើយ នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ ៤៨០ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យ៉ាងណាមិញរោងខាងលើនេះ នៅមិនទាន់ដឹងទេថា ជារោងការ ឬរោងបុណ្យនោះទេ។

លោកចៅសង្កាត់ និងលោកមេប៉ុស្តិ៍ ហាក់មិនដឹងមានករណីសង់រោងបិទផ្លូវ ទំនងប្រហែលជាគាត់ភ្លេចមើលសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ធ្វើឲ្យពលរដ្ឋរិះគន់រឿងដដែលៗ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋក្នុងខណ្ឌចំការមន បានសូមណូមពរតាមរយៈសារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយ ដល់លោក ព្រុំ សំខាន់ ដែលជាអភិបាលខណ្ឌ ក្រែងគាត់ទទួលបានព័ត៌មាន ដើម្បីឲ្យមានវិធានការទប់ស្កាត់ករណីខាងលើនេះ៕

មតិយោបល់