សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់បានយកកាំបិតចុងស្រួច ដងដែកមកអារ.កខ្លួនឯង ដោយសង្ស័យជាមនុស្សប្រើប្រាស់គ្រឿនញៀន។ នេះបើតាមមន្ត្រីនគរបាលមូលដ្ឋានបានថ្លែងប្រាប់ឲ្យដឹងថា៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច ស្ថិតនៅចំណុចក្នុងវត្តព្រះព្រហ្មរ័ត្ន ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី ធ្វើអត្តឃាត (អារកខ្លួនឯង)។
បើតាមមន្ត្រីនគរបាលដដែលបញ្ជាក់ឲ្យថា៖ សាកសពឈ្មោះ ពេជ្រ សុខសម្បត្តិ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដើរចូលទៅក្នុងវត្តព្រះព្រហ្មរ័ត្ន យកកាំបិតចុងស្រួច ដងដែកមកអារក មានស្នាមអារដាច់បំពង់មានប្រវែង០.២៥សម (ប៉ុន្តែមិនដឹងយកកាំបិតមកពីណានោះទេ)។
ក្រោយមកសមត្ថកិច្ចការិយាល័យបច្ចេកទេស ចុះមកពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះបានអារករដោយខ្លួនឯងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ពីព្រោះជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿនញៀន។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនឪពុកម្តាយ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់