ព័ត៌មានជាតិ

ស្រីស្អាតម្នាក់ ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញខណ្ឌ និងប៉ុសិ៍្ត បានចុះបង្រាបជាក់ស្តែងករណីស្រីស្អាតជួញដូរ សារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង១១​ ខែមិនា​ ឆ្នាំ​២០១៩ ត្រង់ចំណុចក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ធឿម ចំប៉ា ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ ភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។

សម្ភារ:ដកហូត៖
– ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ
– ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកអាយខល ពណ៌ស (ចាស់)-ថង់ផ្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន
– កាបូបដែពណ៌ត្នោតចំនួន០១ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានជំនាញខណ្ឌ និងប៉ុសិ៍្ត កំពុងកសាងសំណុំរឿង អនុវត្តតាមនីតិវិធី៕

មតិយោបល់