Post News Media ព័ត៌មានជាតិ ទៅឆក់ត្រីខុសប...

ទៅឆក់ត្រីខុសបច្ចេកទេស បែរជាស្លាប់ខ្លួនឯង…

ព្រះវិហារ: កាលពីវេលាម៉ោង​ ៤រសៀលថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ មានករណីឆក់ត្រី តែខុសបច្ចេកទេស បណ្ដាលឲ្យមនុស្សស្លាប់ នៅចំណុចបឹងរលំទូក ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលនៅឆ្ងាយពីភូមិប្រហែល ១គីឡូម៉ែត្រ។

ជនរងគ្រោះមានឈ្មោះ ខុម ទៀ ភេទប្រុស អាយុ ២៧ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ ជាបង និងប្អូនមានឈ្មោះ ណោន ដា ភេទប្រុស អាយុ ១១ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង ០២នាក់រស់នៅ ភូមិឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឆក់ត្រីខុសបច្ចេកទេស ទើបបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ចំណែកឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕