កណ្ដាលៈ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង១០នាទី មានករណីឃាតកម្មចំណុចបន្ទប់ជួលលេខ៨ (ជនរងគ្រោះ) ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យតាខ្មៅថ្នាក់ទី១១ ស្នាក់នៅភូមិសង្កាត់កើតហេតុ ។
ជនសង្ស័យឈ្មោះ ទូច សុជាតិ ហៅម៉ាប់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
អ្នកទាំងពីរនាក់ ជួលបន្ទប់ស្នាក់នៅក្បែរគ្នា ជនសង្ស័យចាត់ទុកជនរងគ្រោះដូចប្អូន ប៉ុន្តែរឿងហេតុនឹកស្មានមិនដល់។
វត្ថុតាងចាប់យក៖
-កាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចំនួនមួយ។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុវេលាម៉ោងប្រហែល ៦និង៣០នាទីក្រុមគ្រួសាររបស់ជនរងគ្រោះ មានឪពុកម្តាយ និងប្អូនប្រុស បាននាំគ្នាចេញទៅធ្វើការអស់ នៅសល់តែជនរងគ្រោះ និងប្អូនប្រុសម្នាក់ឈ្មោះ ផេង រិនណារ៉ុង អាយុ ១០ឆ្នាំ។
បន្ទាប់មកជនរងគ្រោះបានប្រើប្អូនប្រុសអោយជិះកង់ទៅទិញបាយស្រូប យកមកញ៉ាំទាំងអស់គ្នា។
នៅពេលទិញបាយរួចហើយ ប្អូនប្រុសក៏យកបាយមកអោយជនរងគ្រោះវិញ ក៏ឃើញជនរងគ្រោះនៅក្នុងបន្ទប់តែពីរនាក់ជាមួយជនសង្ស័យ ពេលនោះជនរងគ្រោះបានប្រាប់ប្អូនថាកុំអាលទាន់ចូល ចំណែកជនសង្ស័យក៏បានប្រើប្អូនជនរងគ្រោះអោយទៅទិញបារីសេកចំនួន៥០០រៀល
នៅពេលទិញបារីរួចហើយ ប្អូនប្រុសជនរងគ្រោះត្រឡប់មកវិញក៏ឃើញជនសង្ស័យឈរនៅផ្លូវចូលមុខផ្ទះជួល រួចហើយប្អូនជនរងគ្រោះក៏បានហុចបារីអោយ ហើយក៏ចូលទៅមើលក្នុងបន្ទប់ក៏ឃើញជនរងគ្រោះដេកលើឥដ្ឋមានឈាមពេញលើទ្រូង ក៏បានស្រែកហៅជនសង្ស័យអោយមកជួយមើល ហើយនៅពេលមកដល់ជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាងអោយមកជួយមើលទៀត
បន្ទាប់មកជនសង្ស័យក៏បានលើកបីសពយកទៅពេទ្យតែម្តង។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា គាត់ពិតជាបានយកកាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅ ចាក់សម្លាក់ជនរងគ្រោះជាច្រើនកាំបិតលើដើមទ្រូង និង ពោះបណ្តាយអោយដេកស្លាប់ក្នុងថ្លុកឈាម ប្រាកដមែន ដោយសារតែខ្លួនធ្លាប់ចាប់រំលោភជនរងគ្រោះ ហើយជនរងគ្រោះមានបំណងចង់ប្រាប់ដល់ម្តាយអោយបានដឹង និងថ្ងៃកើតហេតុចង់រំលោភម្តងទៀត តែជនរងគ្រោះមិនព្រម។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់