ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប Mazda ស្លាកលេខភ្នំពេញ 2AZ-2300 ត្រូវរ៉ឺម៉កបុកពីក្រោយ អស់ ៣៥០ដុល្លារ

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ១២ នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រ៉ឺម៉កដឹកគ្រឿងសំណង់មួយ បានបុកពីក្រោយរថយន្តស៊េរីទំនើប ម៉ាក Mazda ពាក់ស្លាកលេខភ្នំពេញ 2AZ-2300 ស៊េរី២០១៩ ទើបតែនឹងទិញ បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការសម្របសម្រួលភាគីទាំងសងខាង ដោយម្ចាស់រ៉ឺម៉ក សងទៅខាងម្ចាស់រថយន្តចំនួន ៣៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់