បរទេស៖ កីឡាករខ្សែការពារឆ្នើម Rudiger មកដល់សប្តាហ៍នេះគឺត្រូវបានគេដឹងថាបានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននិងអាចអនុញ្ញាតិក្នុងការធ្វើការពិភាក្សាជាមួយនឹងក្លឹបផ្សេងបានហើយមុនពេលដែលកុងត្រាត្រូវផុតកំណត់។
Sky Sports អះអាងថាទាំង Real Madrid, PSG និង Bayern Munich ផងសុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍និងក៏បានពិភាក្សាជាមួយនឹងគ្នាខ្លះហើយផងដែរជាមួយនឹងភ្នាក់ងាររបស់កីឡាករអាល្លឺម៉ង់រូបនេះ។
កុងត្រារបស់ Antonio Rudiger នឹងមានសុពលភាពត្រឹមតែនៅចុងរដូវកាលនេះប៉ុណ្ណោះជាមួយនឹងក្លឹបតោខៀវ Chelsea ហើយកីឡាករមានជម្រើសកាន់តែច្រើនឡើងនៅពេលដែលពេលវេលាកាន់តែជិតមកដល់បែបនេះដោយសូម្បីតែ Juventus ផង៕




មតិយោបល់