ភ្នំពេញ: នៅថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ កាលពីវេលាម៉ោង ០៧ និង ០០នាទីដល់ម៉ោង ១០ និង ០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តន៍យុទ្ធនាការ ឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន ០៨ គ្រឿង រួមមាន៖
១- ម៉ូតូចំនួន ០៥គ្រឿង ។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២គ្រឿង ។
៣- រថយន្តចំនួន ០១គ្រឿង ។
បច្ចុប្បន្ន បានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់