ព័ត៌មានកីឡា

អគ្គស្នងការដ្ឋាននគរបាលជាតិ ស្គាល់ជាតិឈ្នះលើកដំបូងក្នុងលីគកំពូលកម្ពុជា

ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្គាល់ជ័យជម្នះជាលើកដំបូងក្នុងលីគកំពូលកម្ពុជា ក្រោយបំបាក់ព្រះខ័នរាជស្វាយរៀង មួយទល់និងសូន្យ មុននេះបន្តិចនៅកីឡដ្ឋានវេស្ទើន។

ចាប់ផ្តើមការប្រកួត ស្វាយរៀង ហាក់ធ្វើបានល្អជាង ប៉ុន្តែការជម្នះប្រយុទ្ធចង់ឈ្នះពេក ធ្វើឲ្យប៉ូលិសបានបាល់ដាច់មាត់មួយអូសទៅមុខទី និងស៊ុតនាំមុខបានសម្រេចនៅនាទីទី១៧។ លទ្ធផលនេះ រក្សារហូតចប់ការប្រកួត បើទោះក្រុមទាំងពីរវាយលុកគ្នាយ៉ាងណាក៏ដោយ នៅតែពុំអាចរកគ្រាប់បាន។

នេះជាជ័យជម្នះលើកទី១របស់ប៉ូលិស ក្នុងចំណោមការប្រកួត១២លើក ស្មើ០៥ ចាញ់៦ និងឈ្នះ០១ ចំណែកព្រះខ័នរាជស្វាយរៀង ឈ្នះ០៧ ស្មើ០១ និង ចាញ់០៤៕

14 1 3 7 24 568910 11 12 13 15 16 17 18 19 20 21 22 23 24 25 26 13559190_1761827560721411_1012558087577591250_o

មតិយោបល់