ភ្នំពេញៈ កាលពីវេលាម៉ោងជិត ៨យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ មានករណីឆ្លងចរន្តអគ្គិសនីមួយបានកើតឡើងចេញពីផ្ទះសំណាក់យីហោ ឃុន ឡេង បណ្តាលឲ្យមានភ្លើង និងផ្សែងហុយ មួយចំអិនកំពឹស ក៏រលត់ទៅវិញដោយសារមានការអន្តរាគមន៍ដោយយកបំពង់ពន្លត់អគ្គិភ័យខ្នាតតូច បាញ់ទាន់ពេលវេលា។
បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា អគ្គីភ័យនេះកើតឡើងនៅផ្លូវលេខ ១១១ សង្កាត់បឹងព្រលិត ខណ្ឌ ៧មករា គឺបណ្តាលឲ្យមានការឆាបឆេះពួក នៅក្នុងផ្ទះសំណាក់នោះ រួចហើយក៏បណ្តាលឲ្យផ្អើលរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងមកកន្លែងកើតហេតុផងដែរ ដោយបាញ់ពន្លត់ជិតអស់មួយគ្រឿង៕
https://youtu.be/wlrrApcVzdE
https://youtu.be/5aL-Or0Fdtw
https://youtu.be/AVeFfcgjtek
មតិយោបល់