ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សមូលដ្ឋានទូទាំងស្រុក

បន្ទាយមានជ័យៈលោក គោស៊ុ សារឿត សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យទទួលបន្ទុកប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកភ្នំស្រុក អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សមូលដ្ឋានទូទាំង ស្រុកភ្នំស្រុក សកម្មជន យុវជនឃុំ ផ្សព្វផ្សាយកម្មវិធីនយោបាយ និង ផ្តល់អនុសាសន៍ជំរុញការអនុវត្តការងារនៅមូលសំដៅបម្រើ សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នាថ្ងៃទី9 ខែកក្កដា ឆ្នាំ2016 នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក។

នាឪកាសនោះ លោកបានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះសមាជិក សមាជិកាទាំងអស់ ពីសំណាក់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកគិតគួរដល់សមាជិក សមាជិកា ពិសេសតែងតែជំរុញដល់ក្រុមការងារទាំងអស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការជំរុញយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាជន ខិតខំបម្រើដោះស្រាយបញ្ហានានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក គោស៊ុ សារឿត ក្នុងនាមប្រធាក្រុមការងារ បានសំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ដែលបាន អនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាកម្មវិធីនយោបាយរបស់គណបក្សប្រជជនកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនជូនប្រជាពលរដ្ឋ ដូចជា រក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្តិភាពល្អក្នុងសង្គម មានការអភិវឌ្ឍន៍នៅមូលដ្ឋានមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធប្រឡាយស្រោចស្រប មានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់គ្រប់ខ្នងផ្ទះទូទាំងខេត្ត ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើមផងដែរ។

អភិបាលខេត្តបន្ទាយមានជ័យរូបនេះ បានគូសបញ្ជាក់ទៀតថា ដើម្បីលើក កម្ពស់ ជីវភាពរស់នៅ និងសុខដុមរមនា ភាពសុខសាន្តរបស់ប្រជាពលរដ្ឋគ្រប់រូបគឺត្រូវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ នូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង 9 ចំនុច គឺភូមិ ឃុំមានសុវត្តិភាព។ ពង្រឹងលើការងារ រដ្ឋបាលឲ្យរឹងមាំបន្ថែមទៀត ដើម្បីចូលរួមបម្រើសេវា សាធារណៈដល់ប្រជាពលរដ្ឋ និងត្រូវបើកវេទិកាសាធារណៈ ដើម្បីទទួលនូវសំណូមពរ ពីប្រជាពលរដ្ឋ ពីកង្វល់អ្វី?លំបាកអ្វី? តម្រូវការអ្វី? នៅក្នុងមូលដ្ឋាន ភូមិ ឃុំរបស់ពួកគាត់ អំពីបញ្ហាប្រឈមនានា ដើម្បី ទៅបង្កើតផែនការ សម្រាប់ឆ្លើយតបឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានក្រើនរំលឹកចំពោះអាជ្ញាធរមូលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ត្រូវធ្វើការជំរុញផ្សព្វផ្សាយដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាដើម្បី ឈានទៅរកការចុះឈ្មោះបោះឆ្នោត ជ្រើរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ2017 និងបោះឆ្នោតជ្រើរើសតំណាងរាស្ត្រនាពេលខាងមុខ៕

មតិយោបល់