ព័ត៌មានជាតិ

ឪពុកថា ព្រាយចូលខ្លួនកូន! យុវជនម្នាក់ យកកាំបិតអារ.ក សម្លាប់ខ្លួនឯង!

រតនគិរី: យុវជនម្នាក់ បានធ្វើអត្តឃាតយកកាំបិតអារ.កសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៤៥នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ ឆែម សែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ដែលមានឪពុកឈ្មោះ យ៉ន ឆែម ។

តាមការឲ្យដឹងពីឪពុកជនរងគ្រោះ និយាយថា កូនប្រុសគាត់ មានចរឹកប្លែក តាំងពីត្រឡប់មកពីធ្វើសំណង់នៅស្រុកវើនសៃ ហាក់និយាយច្រើន ហើយផ្ដេសផ្ដាស់ ខុសពីធម្មតា។ បើតាមជំនឿ កូនគាត់ត្រូវព្រាយបីសាចចូលខ្លួន។

សពត្រូវបានជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះពិនិត្យ ធ្វើកោសលវិច័យរួច៕

មតិយោបល់