ព័ត៌មានជាតិ

មិនដឹងគ្រួសារមានទុក្ខប៉ុណ្ណាទេ បើស្លាប់២នាក់ក្នុងពេលតែមួយបែបនេះ

កំពង់ស្ពឺ:​ ហេតុការដែលគួរឲ្យរន្ធត់មួយដែលបានឆក់យកជីវិតមនុស្ស២នាក់នៅក្នុងពេលតែមួយ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១២នាទី ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតក្នុងភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើ បង្ក​រឡើងដោយរថយន្តធុនធំ បានបុកម៉ូតូ ចំពីរមុខ យ៉ាងពេញទំហឹង បណ្តាលមានជនរងគ្រោះចំនួន ០២នាក់ បានស្លាប់យ៉ាងអាណោចអាធម៍នៅនឹងកន្លែងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់