ព័ត៌មានជាតិ

LEXUS​ មួយគ្រឿងរួមដំណើរមានទាំងព្រះសង្ឃបានបុកជាមួយម៉ូតូពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់នៅស្រុកបាកាន

ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ២០៦ ២០៧ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកលុចស៊ីសពណ៍ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-4810 មកពីលិចទៅកើតបើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់)រហូតមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូឌ្រីមសង់សេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៦ពាក់ផ្លាកលេខ បាត់ដំបង1V-3210 ដែលមានទិសដៅពីកើតទៅលិចដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង(កំពុងស្រាវជ្រាវ)នឹងអ្នករួមដំណើរក្នុងរថយន្តរងរបួស២នាក់ ទី១ឈ្មោះ លឹម ភក្តី ភេទប្រុស អាយុ 38ឆ្នាំ ២ឈ្មោះ ជុំ អាង ភេទប្រុស អាយុ 59ឆ្នាំ រងរបួសធ្ងន់ បានបញ្ចូនទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅកន្លែងកើតហេតុនិងរថយន្តរួមទាំងម៉ូតូយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយ ចំណែកសាកសពកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់