ព័ត៌មានជាតិ

រថយន្តវ៉ាជែងកៀរម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ០៦និង ៥០នាទីថ្ងៃទី​១២ ខែមិនា ឆ្នាំ​២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅលើផ្លូវក្រាលកៅស៊ូត្រង់ ស្ថិតនៅភូមិទួលកណ្តោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ​ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1301 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានវ៉ាជែងកៀរម៉ូតូសណ្តោងរ៉ឺម៉ក។

ជនរងគ្រោះមានឈ្មោះ ឈាន សល់ ភេទប្រុស អាយុ ៥៥ឆ្នាំ រួមដំណើរជាមួយឈ្មោះ ឃីន គឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្លាក់ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់)។ ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់