ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរកគ្រាប់បាល់ ៣ គ្រាប់ម្នាក់ឯងជួយឲ្យ Juventus យកឈ្នះ Atletico Madrid ដោយលទ្ធផល ៣ ទល់ ០ នាទឹកដីកីឡដ្ឋាន Allianz ប្រទេសអុីតាលី។
ថ្វីបើវ័យរាងជ្រេបន្តិចករពិតមែន តែក្នុងជំនួបជើងទី២ Champions League តទល់ជាមួយ Atletico Madrid របស់អេស្ប៉ាញ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ អាចរកបានដល់ទី ៣ គ្រាប់ម្នាក់ឯង (Hatrick) ពោលគឺនៅនាទី ២៧, ៤៨ នឹង ៨៦ ដែលជាការទាត់បាល់ពិន័យ ១១ មែត្រ ស្របពេលដែលពីរគ្រាប់ដំបូងគឺជាការប្រើក្បាលបញ្ចូលទី (តែត)។
ដូច្នេះហើយ Juventus ត្រូវឡើងទៅកាន់វគ្គបន្ទាប់ ខណៈដែល Atletico Madrid ត្រូវហាលអាវត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនេះ ស្របពេលដែល Ronaldo ជាវិរៈបុរសក្នុងជំនួបនេះ៕
https://www.youtube.com/watch?v=WBbsHtU1gVc
មតិយោបល់