ព័ត៌មានជាតិ

Update៖ រថយន្តធុនធំពីរគ្រឿងបុកគ្នា នៅខណ្ឌព្រែកព្នៅ បណ្ដាលឲ្យរបួសតៃកុងម្នាក់

ភ្នំពេញ:​ តៃកុងរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តជ្រុលទៅបុកពីក្រោយ រថយន្តដឹកក្រដាសម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត កំពុងឈប់នៅលើផ្លូវ បណ្តាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី​ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខរោងចក្រ ថៃយ៉ា លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា​ នៅមុនពេលកើតហេតុ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5544 បើកបរដោយឈ្មោះ សេង ម៉ីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅស្រុកកោះធំ ខេត្តកណ្តាល ធ្វើដំណើរពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ៥ មកដល់ចណុចកើតហេតុ បានបុកពីក្រោយរថយន្តឈប់ស្ងៀម លើផ្លូវជាតិលេខ៥មួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1067 ក្នុងទិសដៅស្របគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ពីកន្លែងហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ បានទាក់ទងរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យកាល់ម៉ែត្រ រីឯរថយន្តទាំង២គ្រឿង បានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុករងចាំដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់