ប្រទេសអេហ្ស៊ីប នៅថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថា មានមនុស្ស ២៤នាក់បានស្លាប់ដោយសារមេរោគ A/H1N1ដែលត្រូវបានគេស្គាល់ថាជាជំងឺគ្រុនផ្តាសាយជ្រូក ចាប់តាំងពីខែធ្នូ។ នេះក្រសួងសុខាភិបាលអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Maha Al-Rabat បាននិយាយថា “ក្រសួងបានរកឃើញ ២៧៣ ករណី ចាប់តាំងពីថ្ងៃទី០១ ខែតុលា ជាមួយនឹងការធ្វើរោគវិនិច្ឆ័យ ១៩៥ ចាប់តាំងពីថ្ងៃទី០១ និង ទី២៤ខែធ្នូ ក្នុងចំណោមពួកគេបានស្លាប់”។
អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Mohamed Awad Tag-Eddin បានឲ្យដឹងថានៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា មេរោគនេះកំពុងកើនឡើង ដោយសកម្មកាន់តែខ្លាំងឡើងៗ នៅក្នុងតំបន់អឌ្ឍគោលខាងជើង រួមទាំងប្រទេសអេហ្ស៊ីប៕
មតិយោបល់