កាលពីព្រឹកថ្ងៃទី១៣ មីនា តារាចម្រៀង និងជាតារាសម្ដែង លោក បញ្ញា សិទ្ធិ បានធ្វើដំណើរទៅសម្ដែងនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីប្រមូលថវិកាជួយកសាងវត្តខ្មែរមួយកន្លែង នៅក្នុងប្រទេសអូស្ត្រាលី។ នេះជាការសម្ដែងលើកទី៣ហើយ របស់លោកនៅលើទឹកដីអូស្ត្រាលី ក្នុងពេលដែលដំណើរទៅសម្ដែងលើកនេះ ក៏បន្តទៅប្រទេសញូហ្សេឡិនមួយខែទៀត។
តារាចម្រៀង លោក បញ្ញា សិទ្ធិ បញ្ជាក់ថា លោកចេញទៅរយៈពេល៣ខែពេញ ដោយ២ខែលើទឹកដីអូស្ត្រាលី និងមួយខែលើទឹកដីប្រទេសញូហ្សេឡិន។ លោកនឹងបើកឆាកសម្ដែងថ្ងៃដំបូង លើទឹកដីម៑ែលប៑ន នៅថ្ងៃទី១៦ មីនា ដោយក្នុងមួយសប្ដាហ៍ នឹងមានការសម្ដែង២លើក ហើយថវិកាដែលបានពីការលក់សំបុត្រ គឺយកទៅកសាងវត្តខ្មែរមួយ នៅក្នុងប្រទេសនោះ។ ជាលើកទី៣ហើយ ដែលលោកបានចេញសម្ដែងនៅអូស្ត្រាលី ដោយការសម្ដែងកាលពី២លើកមុន ទទួលបានជោគជ័យយ៉ាងខ្លាំង។ លោករំពឹងថា ការសម្ដែងលើកនេះ នឹងទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនទៅទៀត ដោយសារតែបងប្អូនខ្មែរ នៅអូស្រ្តាលី ក៏ស្គាល់លោកកាន់តែច្រើនជាងមុន ស្របគ្នាដែលលោក ក៏ត្រៀមការសម្ដែងពិសេស ជាមួយតារាផ្សេងទៀត ក្នុងគម្រោងលើកនេះ។
ការសម្ដែងលើកនេះ លោកចេញសម្ដែងជាមួយលោក ឈឿន ឩត្តម តែលោកក៏បានរៀបចំការសម្ដែងប្លែកៗជាមួយតារាផ្សេងទៀត ដែលត្រូវសម្ដែងនៅក្នុងប្រទេសអូស្ត្រាលីផងដែរ៕
មតិយោបល់