ផ្ទះ ព័ត៌មានជាតិ ទឹកប្រាក់ ១០០...

ទឹកប្រាក់ ១០០លានរៀល ពីតែបៃតង អុីឈីតាន់ បានរកឃើញអ្នកឈ្នះម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

0

ទឹកប្រាក់ ១០០ លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃអតិថិជន ដែលមានសំណាងម្នាក់ ទៀតហើយ មានឈ្មោះ ស៊ឹង សយ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងប្រាប់អ្នកតំណាងក្រុមហ៊ុន ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋាន ស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី ស៊ឹង សយ បានរៀបរាប់ឱ្យដឹងថា ៖ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅពេលដែលមានអាការ: ដូចជាស្រេកទឹក និងអស់កម្លាំងផងនោះ អ្នកស្រីបានឱ្យកូនស្រីទៅទិញតែបៃតងអ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ដែលស្ថិតនៅក្បែរផ្ទះចំនួនមួយដប លុះពេលមួលគម្របទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍ រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកផ្ទះ និងអ្នកដែលនៅជិតខ្លួនឱ្យជួយពិនិត្យមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុន តាមរយ:លេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។

អ្នកស្រីបានបញ្ជាក់ទាំងអារម្មណ៍ រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងទិញរថយន្តតម្លៃសមល្មមមួយទុកគ្រាន់ប្រើប្រាស់ប្រចាំគ្រួសារ ហើយទុកមួយចំណែកទៀត សម្រាប់ឱ្យកូនរៀនបន្ត។ បន្ទាប់ពីទទួលបានទឹកប្រាក់ រង្វាន់ចំនួន ១០០លានរៀល ពីក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ អ្នកស្រីក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនតែបៃតងអ៊ីឈីតាន់ ដែលបានបង្កើតកម្មវិធីចែករង្វាន់ប្រាក់លានដល់អតិថិជនទូទៅ ជាពិសេសចំពោះអ្នកស្រីតែម្ដង ដែលអាចជួយកែប្រែជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើរតទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.