ព័ត៌មានជាតិ

ចរាចរណ៍អាវុធប្រហារ ចំសមត្ថកិច្ចល្បាត ឃាត់បាន ០៥នាក់ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង សហការណ៍ជាមួយកងកម្លាំងអន្តរាគមន៍ ល្បាតពេលយប់តាមភូមិសាស្ត្រ បានរាយការណ៍ថា នៅចំណុចសួន (ឆ្នាំង) , ដំរីស ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩។

ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ ពីបទចរាចរណ៍អាវុធ សម្រាប់ប្រហារ (កាំបិតតាំងតោ) ដាក់តាមខ្លួន។

ជនសង្ស័យខាងលើមានឈ្មោះ
ទី១.ឈ្មោះ ធន រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ
ទី២.ឈ្មោះ ណាត់ បាក់ ភេទប្រុស អាយុ ១៩ឆ្នាំ
ទី៣.ឈ្មោះ​ ណាំ ឡុញ ភេទប្រុស អាយុ ២០ឆ្នាំ
ទី៤.ឈ្មោះ ចេវ សុគា ភេទប្រុស អាយុ ១៩ឆ្នាំ
ទី៥.ឈ្មោះ ប៉ាក់ យ៉ាង ភេទប្រុស អាយុ ២០ឆ្នាំ ជនសង្ស័យទាំង០៥នាក់ មានទីលំនៅភូមិសូភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ០២គ្រឿង ដាវ០២ដើម ដែកកង្វាវ០១ ខ្សែក្រវាត់កែច្នៃ (ក្បាលដែក)០១ ។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញតាមនិតិវិធី៕

មតិយោបល់