ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្អើលនាំគ្នាជីកមាស នៅស្រុករវៀង

(ព្រះវិហារ)៖ប្រជាពលរដ្ឋនៅក្នុងស្រុករវៀងប្រមាណជាង១០០០នាក់បាននាំគ្នាជីករ៉ែមាសនៅព្រែកទទឹងថាទេវតាអ្នកប្រទាននៅចំនុចព្រែកទទឹងក្នុងភូមិអូរំដេងឃុំរម្យទុំស្រុករវៀងខេត្តព្រះហារប្រជាពលរដ្ឋនៅក្នុងស្រុករវៀងប្រមាណជាង១០០០នាក់បាននាំគ្នាចុះជីកយករ៉ែយ៉ាងសប្បាយរីករាយព្រោះពួកគេជុំនឿថាជាអំណោយទេវត្ដាឆ្នាំថ្មីបានផ្ដល់ឲពួកគាត់ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ។         

ប្រជាពលរដ្ឋជាច្រើនក្រុមបាននាំគ្នាទៅជីករ៉ែមាសនៅក្នុងដីដោយពួកគាត់បានចែកគ្នាខ្លះជីខ្លះជញ្ជូនដាក់លើមធ្យោបាយធ្វើដំណើរដោយគោយន្ដកន្ត្រៃនិងមួយចំនួនទៀតដាក់លើម៉ូតូយកមករែងឬកិនដើម្បីចំរាញ់យកមាសចេញពីក្នុងដី។ហើយពួកគាត់នាំគ្នាធ្វើយ៉ាងសប្បារីករាយព្រោះជាជុំនឿរបស់ពួកគាត់ ។

ដូនចាស់ម្នាក់បានឲដឹងថានៅតំបន់ខាងលើនោះប្រជាពលរដ្ឋបានមានជុំនឿថាឲតែជិតដល់បុណ្យទានម្ដងៗគឺអ្នកថែរក្សារពួកគេដែលគេហៅថាលក្ខ័តាព្រៃភ្នំតែងតែជួយពួកគេមិនឲដាច់ពោះនោះទេបើមិនបានច្រើនគឺបានមួយរស់ ហើយគាត់បានបន្តទៀតថានៅថ្ងៃ២៣ខែមិនាកន្លងទៅនេះមានប្ដីប្រពន្ធពីរនាក់ក្រីក្របាននាំគ្នាទៅជីករ៉ែមាសនៅតំបន់ខាងលើពេលជីកបាននាំគ្នាយកមករ៉ែងហើយក៏ឃើញមាសមួយដុំប៉ុនមេជើង ហេតុដូចនេះហើយទើបប្រជាពលរដ្ឋបានផ្អើលនាំគ្នាមកជីកយករ៉ែមាសនៅតំបន់ខាងលើនោះចង់បាក់ទឹកបាក់ដីតែម្ដង។

ចំណែកអាជ្ញាធរលោកមិនបានចិត្តចង្អៀតនោះទេគឺលោកឲប្រជាពលរដ្ឋនៅក្នុងស្រុករវៀងរកមួយរយះគឺសម្រាប់ដល់ ពួកគាត់សម្រាប់យកប្រាក់ចូលឆ្នាំថ្មីខាងមុខដែលពួកគាត់ថានេះជាជុំនឿរបស់ពួកគាត់៕

   
    
   

មតិយោបល់