ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុនDSP ម្នាក់ ដេកស្លាប់លើកៅអី បង្កការភ្ញាក់ផ្អើលទាំងព្រឹក!

ភ្នំពេញៈ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនDSPម្នាក់ បានដេកស្លាប់លើកៅអីផ្អែក ខណៈទៅយាមផ្ទះឲ្យគេ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យកាលពីម៉ោង ៧ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្ទះលេខ៩៩ ផ្លូវបេតុង ក្រុមទី២ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆាយ ដារ៉ា អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខឯកជនDSP មានស្រុកកំណើត ភូមិព្រៃស្វាយ ឃុំចុងអំពិល
ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកយាមផ្ទះដូចសព្វដង លុះដល់ព្រឹកកើតហេតុ ខណៈគាត់កំពុងនៅលើផ្ទះ ស្រាប់តែឮសម្លេងកណ្តឹងទ្វាររបងរោទ៍ពេលនោះគាត់បានចុះពីលើផ្ទះមកហៅសន្តិសុខឲ្យបើកទ្វាររបងឃើញគាត់ដេកលើកៅអីបត់ ហើយក៏ទៅអង្រន់ឲ្យងើប ស្រាប់តែឃើញស្លាប់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល ទើបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញ ចុះមកពិនិត្យសាកសពខាងលើ និងបានប្រាប់ថាសពគាំងបេះដូង ដេកដោយខ្លួនឯង ក្រោយពិនិត្យរួចបានប្រគល់សពឲ្យទៅខាងតំណាងក្រុមហ៊ុនសន្តិសុខDSPយកទៅដម្កល់ នៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយ៕

https://youtu.be/QzDj_fVYpxo

មតិយោបល់