សៀមរាបៈ កុមារាម្នាក់បានស្លាប់និង២នាក់ទៀតបញ្ជូនទៅសង្រ្គោះសង្ស័យពុលចំណីអាហារដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង១៥នាទី ថ្ងៃទី១២ ខែមិនា ឆ្នាំ ២០១៩ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះខាងលើ១/.ឈ្មោះ តក់ វណ្ណឌី ភេទប្រុស អាយុ០៧ ឆ្នាំបានស្លាប់។
២/.ឈ្មោះ ឆេង ហុងឃាង ភេទប្រុស អាយុ ០៦ឆ្នាំ សង្គ្រោះទាន់ពេល។
៣/.ឈ្មោះ ឆេង ហុងឃីម ភេទប្រុស អាយុ ០៥ឆ្នាំ សង្គ្រោះទាន់ពេល។ (កុមារាទាំង៣នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ)។
ក្នុងករណីខាងលើនេះ សមត្ថកិច្ចនគរបាល និង ជំនាញពាក់ព័ន្ធ កាំកុងត្រូល និងគ្រូពេទ្យមណ្ឌលសុខភាពអង្គរធំ បានចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ វិភាគកោសល្យវិច័យទៅលើកុមារាទាំង៣ ក្នុងនោះស្លាប់១នាក់។
ក្រោយពីបានធ្វើការងាររួចរាល់ គ្រូពេទ្យមណ្ឌលសុខភាព បានសន្និដ្ឋានថា៖ ការស្លាប់កុមារាម្នាក់នេះគឺ ដោយសារពុលចំណីអាហារ។
ព័ត៌មានពីឪពុករបស់សព ឈ្មោះ ក្អែក តក់ អាយុ៣៩ឆ្នាំ និងសាក្សីឈ្មោះ ឡែម សារួន ភេទស្រី អាយុ២៩ឆ្នាំ បានអោយដឹងថា នៅវេលាម៉ោង៦និង១៥នាទី គាត់បានហូប បាយជុំគ្នានឹងក្មេងៗទាំងនេះ ជាមួយត្រីក្រហមចំហុយ និង ឪឡឹកទុំ។
ក្រោយហូបបាយបានប្រហែល១០នាទីកុមារាទាំង០៣នាក់ ក៏មានអាការៈក្អួតចង្អោរនិងឈឺក្បាល ក្រុមគ្រួសារក៏បញ្ជូនទៅមណ្ឌល សុខភាព ដោយអាការៈធ្ងន់ធ្ងរ គ្រូពេទ្យក៏បញ្ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ជាសៀមរាប ហើយកុមារា ឈ្មោះ តក់ វណ្ណឌី ក៏ស្លាប់តាមផ្លូវបាត់ទៅហើយ ចំនែកឯកុមារា០២នាក់ទៀតត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ និងជួយសង្រ្គោះ អោយដឹងខ្លួនឡើងវិញ។
ជុំវិញរឿងហេតុនេ មន្រ្តីកាំកុងត្រូលក៏បានយកសំណាក ទៅពិនិត្យនៅឡាបូផងដែរដើម្បីស្វែងរកប្រភពឲ្យបានច្បាស់៕


មតិយោបល់