ព័ត៌មានជាតិ

គាត់មិនគួគិតខ្លីអុីចឹងទេ…

ភ្នំពេញ:​ អ្នករត់ម៉ូតូឌុបម្នាក់ បានចងកនឹងខ្សែនីឡុង សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹកសង្ស័យតូចចិត្តដែលប្រពន្ធដកហូតម៉ូតូមិនឲ្យរត់ ព្រោះរត់ម៉ូតូ បានប្រាក់គិតតែពីផឹកមិនគិតពីប្រពន្ធកូន ។

ការធ្វើអត្តឃាតបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ទី១៣ ខែមិនា ឆ្នាំ ២០១៩នៅចំណុច បន្ទប់ជួលមួយកន្លែងក្រោយវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។

បុរសដែលគិតខ្លីឈ្មោះ សួន គីម សឿន អាយុ ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុបមានលំនៅស្នាក់នៅកន្លែងកើតហេតុ និងស្រុកកំណើតភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមមានប្រពន្ធឈ្មោះឡាយ សុខទា អាយុ៣៩ឆ្នាំជាកម្មាការីនីរោងចក្រ មានកូនប្រុសស្រី២នាក់ ។

តាមនគរបាលឲ្យដឹងថា បុរសខាងលេីបានចងកនឹង ខ្សែនីឡុងភ្ជាប់ទៅឆ្អឹងពិដានបន្ទប់ទឹក ហើយស្លាប់ដូចបំណង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរូបនោះ បានសំងំចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលហើយ ត្រូវបានអ្នកជិតខាងមានការសង្ស័យ ដោយឃើញទ្វារចំហក៏បានអើតមើលប្រទះឃើញបុរសនោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ។

ទាក់ទិនការធ្វើអត្តឃាតត្រូវនគរបាលមូលដ្ឋាន ឲ្យដឹងថា ដោយសាតែខឹងដកម៉ូតូមិនឲ្យរត់ រយះពេល២ថ្ងៃមកហើយ ក៏បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនតែម្តង ។

តាមស្រ្តីជាប្រពន្ធបានឲ្យដឹងថា ប្តីរបស់ខ្លួន រត់ម៉ូតូឌុប បានប្រាក់គិតតែពីផឹក មិនដែល ឲ្យប្រពន្ធនិងគិតគូរពីគ្រួសារ នោះទេ ។ដោយសារតែ គិតពីផឹក គាត់ក៏បានដកម៉ូតូទុកលែងឲ្យរត់ កាលពី២ថ្ងៃមុននិងលែងបានលុយផឹកទៀត មិននឹកស្មានថា គិតខ្លី សម្លាប់ខ្លួន បែបនេះ។
សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅតំកល់នៅវត្តទួលសុវណ្ណារ៉ាមហៅវត្តទូលសង្កែដេីម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់