ព័ត៌មានជាតិ

ជនសង្ស័យជនជាតិចិន១២នាក់ បង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ត្រូវាបាននគរបាលបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានកសាងសំណុំរឿងចាប់បញ្ជូនជនសង្ស័យជនជាតិចិន ១២នាក់ ទៅតុលាការចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ រង់ការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់។
ក្រោយពីកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចេញប្រតិបត្តិការឆ្មក់ចូលបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិទាំងនោះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់សុផល ថាវី និផ្ទះសំណាក់លីហ៊ូវ ហើយរំដោះជនរងគ្រោះជនជាតិចិន ៣នាក់ ដោយសុវត្ថិភាព។

ក្នុងប្រតិបត្តិការបំបែកសំណុំរឿង បង្ខាំងមុស្សជំរិតទារប្រាក់ពីសំណាក់ជនជាតិចិន ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងដឹកបញ្ជាកម្លាំងប្រតិបត្តិការដោយស្នងការរងទទួលផែនការងារព្រហម្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ និងអធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក ធិន ស៊ិ នដេត និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នងការរងទទួលផែនការងារព្រហម្មទណ្ឌលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ប្រាប់ឲ្យដឹងថា កម្លាំងនគរបាលបង្រ្កាបចាប់ឃាត់ខ្លួនជនជាតិចិន ១២នាក់ខាងលើ អនុវត្តតាមបណ្តឹងរបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បន្ទាប់ពីទទួលព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះនៅប្រទេសចិន។

លោកស្នងការរងប្រាប់ឲ្យដឹងទៀតថា ជនរងគ្រោះ ៣នាក់ជាជនជាតិចិន ត្រូវបានជនសង្ស័យជនជាតិចិនទាំងនោះបង្ខាំងទារប្រាក់ និងធ្វើទារុណកម្មហើយផ្ញើរូបភាពទៅគ្រួសារជនរងគ្រោះនៅក្នុងប្រទេសចិន ក្រោយពីក្រុមជនសង្ស័យឲ្យប្រាក់ទៅជនរងគ្រោះ ខ្ចីលេងល្បែងចាញ់អស់ប្រាក់ និងគ្មានប្រាក់សងទៅក្រុមជនសង្ស័យទាំងនោះ។ ជនរងគ្រោះរង់ការធ្វើទារុណកម្មបង្កឲ្យរបួសស្នាមពេញខ្លួន ហើយត្រូវបានកម្លាំងនគរបាលរំដោះ បញ្ជូនទៅសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

១/ជនរងគ្រោះឈ្មោះ ឌូ ស៊ីងយុន ភេទប្រុស អាយុ ២៩ឆ្នាំ
២/ធូលី ជូល ភេទប្រុស អាយុ១៨ឆ្នាំ
៣/ធៀន ចាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅខេត្តកាន់ស៊ូ ប្រទេសចិន ៕

មតិយោបល់