ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ នៅកណ្ដាលវាលស្រែ

បាត់ដំបង: មានករណីក្មេងឃ្វាលគោ ប្រទះឃើញសពស្រ្តីម្នាក់ដេកស្លាប់ នៅកណ្ដាលវាលស្រែ កាលពីវេលាម៉ោង ០៥ និង ៣០នាទីល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចវាលស្រែក្រុមទី២០ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីនេះដែរ សមត្ថកិច្ច បានទទួលដំណឹងពីឈ្មោះ អឿន អ៊ន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បន្ទាប់ពីគាត់ឮក្មេងឃា្វលគោនិយាយប្រាប់ រួចក៏មករាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ជនរងគ្រោះ មានវ័យប្រហែល ៥០ ទៅ ៥៧ឆ្នាំ មិនស្គាល់អត្តសញ្ញាណ។

ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើស្លាប់ ដោយសារខ្យល់គ ពុំមានពាក់ព័ន្ធអំពើឃាតកម្មអ្វីឡើយ សពត្រូវបានប្រគល់ឲ្យលោកមេភូមិជ្រៃ២ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់