កំពង់ចាមៈ ករណីអគ្គិភ័យផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិថ្មី(ក) ឃុំរកាគយ
ស្រុកកងមាស ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ បណ្ដាលឲ្យឆេះផ្ទះ ២ខ្នង និងខូចខាតសម្ភារមួយចំនួន។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ បានចុះជួយធ្វើការពន្លត់ រហូតមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃដដែល ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង។ ករណីនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង របស់អធិការដ្ឋាន ១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត ៣ គ្រឿង។
មូលហេតុ៖ មិនទាន់ដឹងទេ។
ករណីនេះ បណ្តាលឲ្យឆាបឆេះផ្ទះចំនួន២ខ្នង សត្វគោ២ក្បាល ទ្រព្យសម្បត្តិមួយចំនួន តែមិនបណ្តាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ និងរបួសមនុស្សឡើយ៕
មតិយោបល់