ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក AlPHARD ពាក់ស្លាកលេខ ភ្នំពេញ 2AP-5186 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសាងសង់មួយ ប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក សឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BD-5555 សង្ស័យជារបស់មន្ត្រីអ្នកធំម្នាក់ បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនមានអ្នករងរបួសទេ។
កើតហេតុនៅវេលាម៉ោង ២ និង៤០នាទីរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការដោះស្រាយគ្នា តាមនិតីវិធីច្បាប់៕
មតិយោបល់