សៀមរាបៈ យុវជនម្នាក់ស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទី នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩ ដែលទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិវត្តស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ បានបើក គោយន្តកែច្នៃដោយខ្លួនឯងគ្មានស្លាកលេខ ដឹកដីចាក់ជាប់
និងផ្លូវជាតិលេខ៦ បណ្តាលឲ្យក្រឡាប់សង្កត់ខ្លួនឯងស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ហេតុមូលហេតុ:បើកអាយែថយក្រោយខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់សង្កត់បែបនេះ។
ក្រោយពេលកើតហេតុកំលាំងជំនាញនគរបាលស្រុក បានចុះអន្តរាគន៍ស្ទូចគោយន្ត និងយកសាកសពហើយធ្វើការវាស់វែងកន្លែងកើតហេតុកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់