ព័ត៌មានជាតិ

ដាច់ភ្លើងតាំងពីម្សិលមិញ ទល់នឹងម៉ោង៦ល្ងាចនេះ ទើបមានវិញ

ភ្នំពេញៈ ព័ត៌មានបន្ថែមពីករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ 495-F2 នៅតំបន់មួយចំនួននៅសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក តាំងពីថ្ងៃម្សិលមិញនោះ ប្រជាពលរដ្ឋនឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅម៉ោង៦ល្ងាច ថ្ងៃទី១០ ខែតុលានេះ។

មុននេះបន្តិច អគ្គិសនីកម្ពុជា ឲ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ495-F2 កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិត នៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង៦៖០០នាទីល្ងាចនេះ។

គួរជម្រាបថា នៅវេលាម៉ោង១១៖០០នាទី ព្រឹកថ្ងៃទី៩ ខែតុលាម្សិលមិញ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ495-F2 ដែលមានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមានកំហូចកាបបណ្តាញតង់ស្យុងទាប(LV)ក្រោមដីមួយហ្វា៕

edc

មតិយោបល់