កំពង់ឆ្នាំង: នៅយប់កណ្ដាលអធ្រាត្រឈានចូលដល់ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១៩ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ត្រង់ចំណុចសួនច្បារវិមានឯករាជ្យ មានករណីភ្ញាក់ផ្អើល បាត់រថយន្តមួយគ្រឿងម៉ាក HIGH LANDER ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-6664 របស់អាជីវករលក់ស្តង់ នៅក្នុងពិធីបុណ្យទន្លេ ។
សូមបញ្ជាក់ថា៖ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបុណ្យទន្លេលើកទី ០៥ ដែលមានប្រជាពលរដ្ឋ ចូលរួមសប្បាយរីករាយ យ៉ាងច្រើនកុះករ ក្នុងនោះក៏ស្រាប់តែមានការភ្ញាក់ផ្អើលផ្ទួនៗ បាត់ស្លាកលេខ រថយន្តមួយទៀតផ្នែកខាងមុខ ជាប្រភេទរថយន្តស្តារិច ស្លាកលេខ (ភព24175) ផងដែរ។
ពាក់ព័ន្ធបញ្ហានេះ សូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នលើ ទ្រព្យសម្បត្តិមានតម្លៃ ដើម្បីជៀសវាង ការបាត់បង់ជាយថាហេតុ៕
មតិយោបល់