ក្រោយពី Zinedine Zidane បានសម្រេចចិត្តវិលត្រលប់មកកាន់ដំណែងជាអ្នកចាត់ការទូទៅនៃក្លិប Real Madrid វិញ នៅពេលនេះបុរសសញ្ជាតិបារាំងកំពុងចង់បានកីឡាករ Eder Militao របស់ក្លិប Porto មកជួយក្លិប។
យោងតាមសារព័ត៌មាន The Sun បានចេញផ្សាយថា Real Madrid កំពុងតាមប្រម៉ាញ់ខ្សែបម្រើការពារសញ្ជាតិប្រេសុីល Eder Militao ដែលបច្ចុប្បន្នលេងឲ្យក្លិប Porto ប្រទេសព័រទុយហ្គាល់ ក្នុងតម្លៃខ្លួន ៥០ លានអឺរ៉ូ ស្របពេលដែលក្លិបបីសាចក្រហម Manchester United ក៏បានប្រជែងចង់បានដូចគ្នា។ កីឡាករវ័យ ២១ ឆ្នាំរូបនេះក៏ជាជម្រើសជាតិឈុតធំរបស់ប្រសុីលផងដែរ ដែលទើបមានឈ្មោះនៅចុងឆ្នាំ២០១៨ ធ្លាប់បង្ហាញខ្លួនម្តង មុនមកចូលរួមជាមួយ Porto ក្នុងឆ្នាំ២០១៨ ខ្សែបម្រើវ័យក្មេងនេះ លេងនៅក្លិប São Paulo នាអំឡុងឆ្នាំ២០១៧ ដល់ ២០១៨ ដែលកាលពីមុនជាយុវជនរបស់ក្លិបប្រេសុីលនេះ។
គួបញ្ជាក់ផងដែរថា Eder Militao បានចម្រេចចិត្តមកកាន់ក្រុមស្តេចស Real Madrid រួចហើយ បើសិនជាព្រមព្រៀងទាំងក្លិបសងខាងរួច រូបគេនឹងមកចូលរួមជាផ្លូវការនាថ្ងៃទី ០១ ខែ កក្កដា ខាងមុខនេះ ៕
មតិយោបល់