ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ សឹ្ទងក្រវាញ កំពុងបន្តឡើងខ្ពស់សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា

ពោធិ៍សាត់: យោងតាមផេករបស់ ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថានៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៤និង០០នាទីរសៀល ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ដូចខាងក្រោម ៖
១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ កម្ពស់ទឹក ៤.៨២ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ នៅក្រុងពោធិ៍សាត់
-សឹ្ទងក្រវាញ កម្ពស់ទឹក ៥.៥០ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ នៅស្រុកភ្នំក្រវាញ
-សឹ្ទងវាលវែង កម្ពស់ទឹក ៤.៨៨ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០.០០ម៉ែត្រ នៅស្រុកវាលវែង។

២.ស្ថានភាពទឹកសឹ្ទងពោធិ៍សាត់ ៖
-សឹ្ទងពោធិ៍សាត់ក្រុង កំពុងបន្តឡើង
-សឹ្ទងក្រវាញ កំពុងបន្តឡើង
-សឹ្ទងវាលវែង ស្ថានភាពបានស្រក ៣.២ម៉ែត្រ ៕

 

មតិយោបល់