ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជិះម៉ូតូដើរឆ្កិះបន្ទប់ជួល ត្រូវសមត្ថកិច្ចដង្កោក្របួចជាប់

ភ្នំពេញ: មុខសញ្ញាម្នាក់សកម្មខាងជិះម៉ូតូដើររកបន្ទប់ជួលរួចធ្វើសកម្មភាពធ្កិះសោដើម្បីចូលលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់គេមើលតាមកាមេរ៉ាសុវត្តភាពរួចប្តឹងសម្ថតកិច្ចចាប់បានភ្លាមៗ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅភូមិមរ័ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

តាមសម្តីពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា នៅក្នុងបរិវេណផ្ទះរបស់គាត់បានដាក់កាមេរ៉ាសុវត្តិភាព ពេលនោះក៏បានឃើញជនសង្ស័យម្នាក់បានេះជិះម៉ូតូម៉ាក ហុងដា សេ១១០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ ១BJ-២១៧៩ បានមកឈប់ ហើយបានដើរឡើងតាមបន្ទប់រួចបានធ្វើសកម្មភាឆ្កិះសោតាមបន្ទប់ តែឆ្កិះមិនបាន រួចបានចុះមកជាន់ក្រោមទៀត ដើម្បីធ្វើសកម្មភាពបន្ត ពេលនោះគាត់ឃើញតាមកាមេរ៉ាក៏បានរាយការណ៍ឲ្យទៅសម្ថតកិច្ចមូលដ្ឋានឲ្យមកជួលអន្តរាគមន៍ចាប់បានភ្លាមៗ។

សម្ថតកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ដេវិន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួមនឹងវត្ថុតាងដកហូតបានមានសោទ្វារផ្ទះសម្រាប់ដើរចាក់មួយចំនួន និងម៉ូតូ១គ្រឿង។

ជនសង្ស័យត្រូវបានបញ្ជូនមកប៉ុស្តិ៍នគរបាលដង្កោ ដើម្បីសាកសួរហើយបានប្រគល់បន្តទៅឲ្យអធិកាដ្ឋាននគរបាលខណ្ខដង្កោចាត់ការបន្ត៕

//youtu.be/YHtOgFeBn20

photo_2016-08-02_14-43-22

មតិយោបល់