ព័ត៌មានជាតិ

គោយន្តកែច្នៃក្រទ្បាប់សង្កត់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៌មួយ ដោយគោយន្តកែច្នៃ ក្រឡាប់ខ្លួនឯង កាលពីវេលាម៉ោង៧ និង៤០នាទីថ្ងៃទី១៤ ខែ០៣ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចផ្លូវជាតិលេខ៦ ភូមិទួលរវៀងឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

អ្នកបើកឈ្មោះ ស្រីឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិវត្តស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា គោយន្តកែច្នៃ បានបើកដឹកដីចាក់ផ្លូវជាប់ពីផ្លូវជាតិលេខ៦ បណ្តាលឲ្យក្រឡាប់ និងសង្កត់លើអ្នកបើកបរស្លាប់។ មូលហេតុ៖ បើកអាយែថយក្រោយខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះអន្តរាគមន៍ស្ទូចគោយន្ត ដើម្បីយកសាកសព និងធ្វើការវាស់វែង ហើយកសាងសំណុំរឿង។ ចំណែកវត្ថុតាងពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់