ព្រះសីហនុៈ សមត្ថកិច្ចចម្រុះ ក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មាននគរបាល កងរាជអាវុធហត្ថ បានអន្តរាគមន៍ភ្លាមៗ ចុះបង្ក្រាប ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលផ្ទុះអាវុធ បង្កការភ្ញាក់ផ្អើល នាវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខកាស៊ីណូ១កន្លែង ក្នុងក្រុងព្រះសីហនុ ។
យ៉ាងណាមិញជនសង្ស័យ មិនទាន់ស្គាល់ឈ្មោះ និងសាវតារនៅឡើយទេ។
មូលហេតុ៖ ជនសង្ស័យខឹងលេងល្បែង ចាញ់ក្នុងកាស៊ីណូ។
វត្ថុតាងដកហូតបាន៖
-កាំភ្លើងខ្លីមួយដើម
-គ្រាប់មួយចំនួន។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕






មតិយោបល់