ព័ត៌មានជាតិ

បុរសម្នាក់បើកឡានស្ទូចមួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តត្រាយតុន បណ្តាលឲ្យរងការខូចខាតមួយចំហៀង

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកឡានស្ទូចមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តត្រាយតុន មួយគ្រឿង បណ្តាលឲ្យរងការខូចខាតមួយចំហៀងយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ត្រង់ផ្លូវបែកជាបួនទល់មុខគ្រែនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តស្ទូចខាងលើនោះ មានពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3B 4598 បើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវបេតុង មាត់លូទិសដៅពីជើងទៅត្បូង ។ ចំណែកឯរថយន្តត្រាយតុន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R 6705 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវបេតុងបត់ចូលគ្រែនភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ត្រាយតុន បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង បត់ចូលគ្រែនភ្នំពេញ មានទិសដោពីកើតទៅលិច ។ លុះពេលមកដល់ត្រង់ផ្លូវបែកជាបួន ឆ្លងផ្លូវបេតុងមាត់លូ ជិតផុតទៅហើយនោះ ក៏ត្រូវរថយន្តស្ទូចបើកពីជើងទៅត្បូងជ្រុលទៅបុកចំហៀងខាងស្តាំ បណ្តាលឲ្យរងការខូចខាតក្រពិតផ្នែកខាងឆ្វេង មានទ្វារមុខក្រោយនឹងបែកកញ្ចក់ និងបែកកង់មុខខាងឆ្វេងមួយគ្រាប់ផងដែរ ។ នៅក្រោយពេលកើតហេតុ ភាគីទាំងសងខាងសម្រួលគ្នា នៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង ៕

មតិយោបល់