ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូវ៉ាជែងប៉ះរថយន្តមានស្លាកសញ្ញា «ស្កេនចាយលុយ ជាមួយតារាផេ » បណ្ដាលឲ្យរបួសធ្ងន់

ត្បូងឃ្មុំ: នៅវេលាម៉ោង ០៩និង ៤៥នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តក្នុងដំណើរទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិលេខ៧ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤-១៣៥
ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនបង្កឈ្មោះ ភៀន សុផា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-7298 មានទីលំនៅភូមិ អន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមដំណើរជាមួយឈ្មោះ អឿយ សុបញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ ឃុំស្រុកជាមួយគ្នា។

មកដល់កន្លែងកើតហេតុ បានបើកវ៉ាជែងក៏ទៅបុក ជាមួយរថយន្ត ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9057 បើកបរដោយឈ្មោះ ហម រតន: ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ទាំង២នាក់៕

មតិយោបល់