ត្បូងឃ្មុំៈ នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ មានករណីផ្ទុះក្បាលគ្រាប់ ១២៥មីលីម៉ែត្រ ដែលនៅសល់ពីសម័យសង្គ្រោម នៅចំណុចផ្ទះជនរងគ្រោះ រស់នៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។
ជនរងគ្រោះ ឈ្មោះ ភាព ផល ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបបជាងដំពន្លៀកជាជរ័កៅស៊ូ រស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ក្បាលគ្រាប់បែកនេះ ត្រូវបានជនរងគ្រោះ យកមកធ្វើជាកំណល់ដំដែក តាំងពីយូហើយ ទើបផ្ទុះបណ្ដាលឲ្យស្លាប់ ជនរងគ្រោះលើនៅនឹងកន្លែង និងរងរបួសស្រាលចៅប្រុសឈ្មោះ ឆន ឆេងហ័រ ភេទប្រុស អាយុ ៤ឆ្នាំ ត្រូវចំក្បាលផ្នែកខាងក្រោយកកម្រិតស្រាល។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីហើយ៕
មតិយោបល់