ព័ត៌មានជាតិ

តោខៀវ​ រងការលុតរបស់ Basel យប់មិញ

នៅ​ពាក់កណ្តាលខែ​កញ្ញាកន្លងទៅ ​ក្លិបតោខៀវ Chelsea ក៏​ទទួលយក​រឿងទុក្ខសោផងដែរ លើទឹកដីរបស់ខ្លួន ​ដោយចាញ់ក្លិប Basel ក្នុងលទ្ធផល ២-១ ក្នុ្ងក្របខណ្ឌ Champions League ។ ក្នុងក្របខណ្ឌ​ដូចគ្នានេះដែរសម្រាប់រាត្រីយប់មិញនេះ ​ក្លិប Basel ដែលជា​ម្ចាស់ផ្ទះ បានលុត​តោខៀវ ទាំងប្រផិតប្រផើយ ដោយ​ធ្វើឲ្យ Mourinho ជួបរឿងជូរចត់ ​ដោយចាញ់ក្នុងលទ្ធផល​ ១-០ ។​
Basel vs Chelase
ជ័យជម្នះពីរដង​ជាប់គ្នា ​របស់ ​Basel ដែលបានលុត តោខៀវ Chelsea វាគឺជារឿងប្រវត្តិសាស្ត្រ ។ ​សេចក្តី​រំពឹងទុករបស់ Mourinho ដែលបានប្រកាស​កន្លងទៅថា​ត្រូវតែឈ្នះនោះ បាន​អសារបង់កាលពីរាត្រីថ្ងៃទី ២៦ ម្សិលមិញនេះ​។

ជាមួយនឹងជ័យជម្នៈ​យប់មិញនេះដែរ បច្ចុប្បន្នកាល Basel ស្ថិតនៅលេខរៀងទី ២ ស្ថិតនៅក្រុម E ដោយមាន ៨ ពិន្ទុ ​ក្នុងចំណោម ៥ ប្រកួត ។​សម្រាប់តោខៀវ នៅជុំចុងក្រោយ នឹង​ត្រូវឡើងទៅជួប ក្លិប Steaua Bucuresti ។ ទន្ទឹមនេះ Basel ត្រូវប្រឈមមុខ​ជាមួយនឹង ក្លិប Schalke ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់