ព័ត៌មានសិល្បៈ និងកម្សាន្ត

មើលសកម្មភាពក្រៅឆាក តារាខ្មែរថតឈុតអប់រំបុណ្យចូលឆ្នាំ

នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៩ តារាសិល្ប:មួយក្រុមមកពី “គ្រួសារតារាកម្ពុជា” បានជួបជុំគ្នាថតស្ពតអប់រំ ដែលជាសាច់រឿងនិយាយពីសុជីវធម៍ និងឥរិយាបទក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ឈុតស្ពតនេះ នឹងត្រូវចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ជាតិទ.ទ.ក.(TVK) ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ។

សកម្មភាពនេះ ត្រូវបានថតយ៉ាងសកម្ម ក្នុងបរិវេណព្រះវិហារបុរាណខ្មែរវត្ត វិចិត្តារាម នៅម្ដុំកៀនស្វាយ។

លោក ផាត់ តារារដ្ឋ ជាស្ថានិក និងអ្នកដឹកនាំក្រុម គ្រួសារតារាកម្ពុជា បានថ្លែងប្រាប់ថា ដោយសារតែស្ពតអប់រំនេះ បង្ហាញពីសុជីវធម៍មួយចំនួន ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ហើយមានតម្លៃសម្រាប់ផ្សព្វផ្សាយ ទើបលោកសម្រេច ដឹកនាំតារាសិល្ប:ក្នុងក្រុមគ្រួសារតារាកម្ពុជា ដើម្បីឲ្យចូលរួមថតស្ពតនេះ។ ក្នុងស្ពតនេះ ក៏បានរំលេចសំលៀកបំពាក់បែបខ្មែរ រួមមាន ហូលផាមួង អាវប៉ាក់ និងបង្ហាញពីល្បែងប្រជាប្រិយខ្មែរជាដើម ក្រៅពីបង្ហាញឲ្យឃើញ ពីតម្លៃសុជីវធម៍របស់យុវវ័យខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

ខាងក្រោមនេះជាសកម្មភាពក្រៅឆសករបស់តារាសម្ដែង ក្នុងសកម្មភាពថតស្ពតនេះ៖

មតិយោបល់